​សកម្មភាព​យប់​ថ្ងៃ​ទី​០៨ ខែ​សីហា ឆ្នាំ​២០២១ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ និង កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះ​អនុវត្ត​បម្រាម​គោចរ តាម​សេចក្តីសម្រេច​លេខ ២៤៩/២១ សសរ របស់​សាលា​រាជធានី​ភ្នំពេញ ដោយ​ធ្វើ​ការចេញ​ល្បាត ត្រៀម​អន្តរាគមន៍ និង​ត្រួតពិនិត្យ​គ្រប់​គោលដៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ជា​ពិសេស​អនុវត្ត​បម្រាម​គោចរ​ចាប់ពី​ម៉ោង ៩:០០​នាទី​យប់ ដល់​ម៉ោង ៣:០០​នាទី​ទៀបភ្លឺ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩៕