យោងទៅតាម Page ហ្វេ​សប៊ុក ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​បញ្ជាក់​អោយដឹង​កាលពី​ថ្ងៃ​ទី​២៣ ឧសភា​នេះ ថា ក្រសួង​សូម​ធ្វើ​ការបញ្ជាក់ និង​កើន​រំ​ឮ​ក​ជាថ្មី​ម្តងទៀត ពី​សេចក្តីណែនាំ ” ការផ្ទេរកម្មសិទ្ធិ​យានយន្ត ដែល​រក​ម្ចាស់​ដើម​មិន​ឃើញ ” ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​កាន់កាប់​យានយន្ត ទិញ​លក់​តៗ​គ្នារ​ក​ម្ចាស់​ដើម​មិន​ឃើញ ត្រូវ​ដាក់​ពាក្យ​ស្នើសុំ​ផ្ទេរកម្មសិទ្ធិ​យានយន្ត ឱ្យបាន​មុន​ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០ ខាងមុខនេះ​។​

​អាស្រ័យ​ដូច​មាន​បញ្ជាក់ជូន​ក្នុង​ខ្លឹមសារ​នៃ​សេចក្តីណែនាំ សូម​ម្ចាស់​កម្ម​សិទ្ធ​យានយន្ត រួសរាន់​ដាក់​ពាក្យ​ស្នើសុំ​ឱ្យ​បាន​ទាន់ពេលវេលា ៕