នា​រសៀល ថ្ងៃទី​០៤ ខែ​សីហា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​តាម​ប្រព័ន្ធ Online (Google Meet) ដោយ​មាន​ការចូលរួម​ពី លោក​មេបញ្ជាការរង សេនាធិការ​រង ប្រធាន​-​អនុប្រធាន​មន្ទីរ នាយការិយាល័យ លោក​មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​លោក​មេបញ្ជាការ​-​មេបញ្ជាការរង វរ​សេនា​តូច​លេខ​១​។​

​ក្នុង​កិច្ចប្រជុំ​នាពេលនេះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ផ្តោតជាសំខាន់​លើ​ការផ្សព្វផ្សាយ​ជាសំខាន់ នូវ​វិធានការ ប្រយុទ្ធ​នឹង​មេ​រោគកូ​វីដ​-១៩ បំប្លែង​ថ្មី ដែល​តា ដែល​កំពុង​មាន​វត្តមាន​ជា​បន្តបន្ទាប់ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ព្រមទាំង បាន​ដាស់តឿន នូវ​ទម្លាប់​រស់នៅ និង​អនុវត្ត​ការងារ​តាម​បែប​គន្លង​ថ្មី ក្នុងសម័យ​កូវី​ដ​-១៩ ដល់​នាយទាហាន តាម​បណ្តា​អង្គភាព ដែល​ចូលរួម​ប្រជុំ​ទាំងអស់ ឲ្យ​ចេះ​សម្រប​ខ្លួន​ទៅតាម​កាលៈទេសៈ​ជាក់ស្តែង និង​ក្រើនរំលឹក​ដល់​សមាជិក​ទាំ​ង​អស់ ឲ្យ​បន្ត​ចូលរួម បង្កា ទប់ស្កាត់ ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ស្រប​តាម​ការណែនាំ របស់​ក្រសួង​សុខាភិបាល និង អនុវត្ត​ឲ្យបាន​ម៉ឹងម៉ាត់ នូវ​វិធានការ «៣​ការពារ និង​៣​កុំ​» របស់​ប្រមុខ​រាជរដ្ឋាភិបាល នៅ​គ្រប់​ពេលវេលា និង​គ្រប់​ទីកន្លែង ព្រមទាំង​បាន​ធ្វើ​ការផ្សព្វផ្សាយ​នូវ​ខ្លឹមសារ​ការងារ ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុងអំឡុងពេល​បិទ​បម្រាម​គោចរ តាម​សេចក្ដីសម្រេច​លេខ ២៤៩/២១ សសរ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏ដូចជា​ការងារ​ដែល​ត្រូវអនុវត្ត​មួយចំនួន​ទៀត​ផង​ដែរ​៕