​ជានិច្ចកាល អាវុធហត្ថ​រាជធានី​ភ្នំពេញ តែងតែ​ម្ចាស់​ការទទួលខុសត្រូវ ត្រៀមលក្ខណៈ​ជា​ស្រេច​ទាំង​កម្លាំង​ប្រតិបត្តិការ មធ្យោបាយ សម្ភារ ដើម្បី​ទុក​ប្រើប្រាស់​ពេល​មាន​ហេតុ​ការចាំបាច់​ជាយថាហេតុ​ផ្សេងៗ ក៏ដូចជា​ចេញ​បំពេញ​បេសកកម្ម​តាម​បទ​បញ្ជា​ថ្នាក់លើ​។

​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ ឃើញ​ថា​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បន្ត​ចេញ​រថយន្ត​ដឹកជញ្ជូន និង រថយន្ត​បម្រើ​ប្រតិបត្តិការ របស់ខ្លួន រត់​លើ​ផ្លូវ ដូច​សព្វមួយដង ដើម្បី​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស រឺ​ដាស់​ម៉ាស៊ីន សាក​អាគុយ និង ពង្រឹង​ដៃចង្កូត ជាច្រើន​គ្រឿង ប្រកប​ដោយ​សណ្តាប់ធ្នាប់​៕