​នា​ព្រឹក​ថ្ងៃអាទិត្យ ទី​១៧ កញ្ញា ២០២៣ ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី សាធារណរដ្ឋ​ប្រជាមានិត​ចិន សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ អញ្ជើញ​ចូលរួម​ពិធី​កាត់​ខ្សែបូ សម្ពោធ​ស្តង់​ពិព័រណ៍​កម្ពុជា និង​សម្ពោធ​ពន្លា​ជាតិ​កម្ពុជា ព្រមទាំង​ចូលរួម​ទស្សនា​ផលិតផល​ជាច្រើន​របស់​កម្ពុជា ដែល​កំពុង​ដាក់​តាំង​បង្ហាញ​នៅក្នុង​កម្មវិធី “​ពិព័រណ៍​អាស៊ាន​-​ចិន​លើក​ទី​២០” ។