សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែងអំណរគុណ​ដល់​អង្គកា​រទេស​ចរណ៍​ពិភពលោក (World Tourism Organization UNWTO) ដែល​បាន​កោតសរសើរ​ដល់​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ​ផ្ទាល់​ដែល​បានដាក់ចេញ​វិធានកា​រទប់​ស្កាត​ការចម្លង​ជំងឺ​កូវី​ដ​-១៩ ដ៏​សកម្ម​នឹង​មាន​ប្រសិទ្ធភាព​បំផុត​។

​ទន្ទឹមនឹងនេះ​ដែរ គឺ​អង្គការ​ទេសចរណ៍​ពិភពលោក​ក៏​បាន​កោតសរសើរ​ដល់​ការ​ងើប​ឡើងវិញ​នូវ​ភ្ញៀវទេសចរ​ក្នុងស្រុក​ដែល​មាន​ការយល់ដឹង​ពី​អនាម័យ​សុខភាព និង​សុវត្ថិភាព​ខ្ពស់​ក្នុង​ការថែរក្សា​សុវត្ថិភាព​សុខភាព​ចៀសផុត​ពី​ជំងឺ​ឆ្លងកូវី​ដ​១៩​។​

​សូម​បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ក្នុងស្រុក​បន្ត​ប្រើប្រាស់​ម៉ាស់​នៅពេល​ចាំបាច់ និង​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ទឹក​អាល់កុល ឬ​ជឹល​សម្លាប់​មេរោគ​កុំអោយ​ឆ្លង​ជំងឺ​កូវី​ដ​-១៩ ។

គួរបញ្ជាក់ថា កាលពី​ថ្ងៃ​ទី ២១ ខែ​សីហា ឆ្នាំ ២០២០ អង្គការ​ទេសចរណ៍​ពិភពលោក បាន​ផ្ញើលិខិត​កោតសរសើរ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការដាក់ចេញ​នូវ​វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​ការប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩  ៕