​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុង​បាវិត គ្រោង​ចំណាយ​ថវិកា​វិនិយោគ​សរុប​ប្រមាណ ១,៣៥​ប៊ី​លាន​ដុល្លារ​អាមេរិក ក្រោម​ទម្រង់​វិនិយោគ​សាងសង់​-​ប្រតិបត្តិការ​-​ផ្ទេរ​(BOT) ដែល​មាន​រយៈពេល​ប្រតិបត្តិការ​ចំនួន ៥០​ឆ្នាំ និង ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ ២៣២,៥៨​លាន​ដុល្លារ​អាមេរិក​។ គម្រោង​ទាំង​ពីរ​នេះ​នឹង​អនុវត្ត​ការសាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​និង​ថ្នល់​ចិន​(CRBC) ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន ៤៨​ខែ គ្រោង​នឹង​បញ្ចប់​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០២៧៕