​នា​ថ្ងៃ​ទី​១១​ខែ​ឧសភា រដ្ឋបាល​គយ​នៃ​ប្រទេស​ចិន បាន​បង្ហាញ​ពី​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​សហគ្រាស ដែល​បាន​ចុះបញ្ជី​នាំចេញ​គ្រឿងទេស​កម្ពុជា​ទៅកាន់​ប្រទេស​ចិន (​សូម​មើល​តំណ​ភ្ជាប់​http://dzs.customs.gov.cn/dzs/2747042/3995819/qtzwcp/4643123/index.html) នេះ​មានន័យ​ថា ម្រេច​កម្ពុជា​បាន​បំពេញ​គ្រប់​នីតិវិធី​ក្នុង​ការនាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន អាច​នាំ​ចេញ​ដោយ​ផ្ទាល់​ទៅ​ទីផ្សារ​ចិន​។ ទីតាំង​ដាំ​ម្រេច​ចំនួន​២៨​កន្លែង​និង​រោងចក្រ​វេច​ខ្ចប់​ចំនួន​៧​កន្លែង​ត្រូវបាន​ចុះបញ្ជី​និង​ទទួលបាន​ការអនុញ្ញាត​ពី​ភាគី​ចិន​ក្នុង​ការនាំចេញ​។

​ដើម្បី​ពន្លឿន​ការអនុវត្ត​ពិធីសារ​ស្តី​ពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំចេញ​ម្រេច​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន ដែល​បាន​ចុះហត្ថលេខា​រួម​គ្នា​រវាង​ភាគី​ទាំងពីរ​ចិន​និង​កម្ពុជា​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០២២ រដ្ឋបាល​គយ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា និង​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​កម្ពុជា​កាលពី​ថ្ងៃ​ទី​១០-១១​ខែ​មេសា​ថ្មីៗ​នេះ បាន​ធ្វើការ​ពិនិត្យ​ទីតាំង​ដាំ​ម្រេច​និង​រោងចក្រ​វេច​ខ្ចប់​ម្រេច ដោយ​តាមរយៈ​Video Conference​។

​ដំណាំ​ម្រេច​គឺជា​កសិផល​ដំបូង​គេ​របស់​កម្ពុជា​ដែល​ត្រូវបាន​អនុញ្ញាត​ឱ្យ​នាំ​ចេញ​ទៅ​ប្រទេស​ចិន​ក្នុង​ឆ្នាំ​២០២៣​នេះ ហើយក៏​ជា​ដំណាំ​គ្រឿងទេស​ដំបូង​គេ​ដែល​ត្រូវបាន​អនុញ្ញាត​ឱ្យ​នាំចេញ​ទៅ​កាន់​ទីផ្សារ​ចិន​ផងដែរ​៕
​ប្រភព​៖ ផេក​ផ្លូវកា​ររបស់​ស្ថានទូ​ត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា​