ភ្នំពេញ ៖ នៅក្នុង​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ របស់ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដំណើរការ ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន ជាប់​ជាប្រចាំ បន្ទាប់​ពី ផ្អាក​ដំណើរការ​មួយរយៈ​។​

​ជាក់ស្តែង រៀងរាល់ ថ្ងៃ​អង្គារ និង ថ្ងៃ​សុក្រ ក្នុង​១​ថ្ងៃ​សមាជិក​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន​ចន្លោះ​ពី ៧ ទៅ ៨​នាក់ គិត​ជា​មធ្យម ត្រូវ​បាន​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ ដោយ​ប្រើ ឧបករណ៍ សម្ភារៈ ដ៏​ទំនើប ក្រោម​ការឧបត្ថម្ភ និង​គាំទ្រ​ពី​លោក​ទន្ត​បណ្ឌិត ទិត ហុង​យឺ ក្រុមគ្រូពេទ្យ និង​បុគ្គលិក​ទាំងអស់ នៃ​មន្ទីរពេទ្យ​ទន្តសាស្ត្រ​រំ​ចង់​។​

​គួរបញ្ជាក់​ថា លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តែងតែ​យកចិត្តទុកដាក់​គិតគូ​ពី​សុខមាលភាព​ដល់​កងកម្លាំង​ក្រោម​ឱវាទ​ទាំងអស់ តាមរយៈ​ការអប់រំ​ជា​ប្រចាំ​អំពី​វិធានការ​អនាម័យ ថែទាំ​សុខភាព ការ​ហាត់ប្រាណ និង​របប​អាហារ​ប្រចាំថ្ងៃ ជាពិសេស ពាក់ព័ន្ធ​ជាមួយ​សុខភាព​មាត់​ធ្មេញ​នេះ​តែម្តង​៕
#grkpp