នា​រសៀល​ថ្ងៃ​អាទិត្យ ទី​១១ ខែ​កញ្ញា ឆ្នាំ​២០២២ នា​ទីស្តីការ​ក្រសួង​បរិស្ថាន ឯកឧត្តម សាយ សំ​អាល់ បានទទួល​ជួប​គណៈប្រតិភូ​ធនាគារ​វិនិយោគ​អឺរ៉ុប​(European Investment Bank) ដឹកនាំ​ដោយ​លោក Kris Peeters អនុប្រធាន​ធានា​គារ​វិនិយោគ​អឺរ៉ុប​។

​នៅក្នុង​ជំនួប​នោះ ឯកឧត្តម សាយ សំ​អាល់ បាន​ជម្រាប​ពី​ស្ថានភាព​កម្ពុជា​មក​ទល់​បច្ចុប្បន្ន កម្ពុជា​បាន​កសាង​មូលដ្ឋានគ្រឹះ​នៃ​ជាតិ និង​រដ្ឋ​មួយ​រឹងមាំ ដែល​មាន​ឯករាជ្យ សន្តិភាព អធិបតេយ្យ ឯកភាព​ជាតិ បូរណភាព​ទឹកដី​ពេញលេញ និង​ការអភិវឌ្ឍ​គ្រប់​វិស័យ ដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ជាង​៥០០​ឆ្នាំ ចុងក្រោយ​របស់​ខ្លួន​។​