​ភ្នំពេញ ៖ «​មាន់​ជល់​អន​ឡា​ញ​» បង្កប់​ក្នុង​តា​រ៉ាង​បាល់ទះ​ផ្លូវ​ចូល​បុរី ML ស្ថិតក្នុង​ភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោរ រាជធានី​ភ្នំពេញ បាន​និង​កំពុង​ដំណើរកា​រ​យ៉ាង​គគ្រឹកគគ្រេង​
​បាន​បង្ក​ក្តីកង្វល់ ដល់​ពលរដ្ឋ​រស់នៅក្នុង​ខណ្ឌ​ដង្កោរ​កំពុងមាន​ការព្រួយបារម្ភ និង​បាន​រិះគន់​យ៉ាង​ខ្លាំង ចំពោះ​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន ដែល​ហាក់បីដូចជា​មិន​យកចិត្តទុកដាក់​ក្នុង​ការចុះ​បង្ក្រាប ។​

​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដង្កោរ កំពុងតែ​អស់ជំនឿ​លើ​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​ក្រោម​ហេតុផល​ថា ៖ ល្បែងស៊ីសង​បើក​លេង​សេរី បែរជា​សមត្ថកិច្ច​ពាក់​ព័ន្ធ​ក្នុង​ខណ្ឌ​ដង្កោរ មិន​បង្ក្រាប​ល្បែងស៊ីសង​ធ្វើអោយ​មាន​ការរីក​រាល​ដាល​ល្បែង​អា​បាយ​មុខ​ទាំង​នេះ​កំពុង​ធ្វើ​ឱ្យ​គ្រួសារ​ពួកគាត់​ឈ្លោះ​គ្នា​និង​កើត​ជា​ហឹង្សារ​ក្នុង​គ្រួសារ​ដោយសារ​តែ​ប្ដី​ចាញ់ល្បែង​។​

​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដង្កោ​រទាំង​មូល​បាន​សំណូមព​រលោក ជឹម ស៊ីថា អធិការ​ខណ្ឌ​ដង្កោរ ម្ដង​ហើយ​ម្ដងទៀត សូម​លោក​ដឹក នាំ​កម្លាំង​ក្រោម​ឱវាទ​ចុះ​ពិនិត្យ​និង​បង្ក្រាប​រាល់​បទល្មើស​ល្បែង​ស៊ី សង​ទាំងនេះ​ទាំងនេះ​ផង​។​
​ពលរដ្ឋ​ដដែល​បាន​បន្តថា​៖ «​ល្បែងស៊ីសង​គ្រប់​ប្រភេទ ជា​ឫ​សគ ល់​នៃ​បទល្មើស​ចោរកម្ម លួច ឆក់ ប្លន់ និង កេ​ី​ត ករណី​ហិង្សា ក្នុង​គ្រួសារ ជាដើម ជាហេតុ នាំឲ្យ​ប្រជាពលរដ្ឋ មានការ​ព្រួយ​បា​រម្ម ណ៍ ភ័យខ្លាច និង​ភាពអសន្តិសុខ នៅក្នុង​សង្គម​ក៏​ដូច​ក្នុង​មូលដ្ឋា ន​ផងដែរ​»​។​

​ដូច្នេះ​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​គួរ​មាន​វិធានការ​បង្ក្រាប​!​ឲ្យ​ធា នា​បាន​នូវ​សន្តិសុខ សុវត្ថិភាព ភូមិ ឃុំ ទាំង​៧​ចំណុច របស់​រាជរ​ដ្ ឋា ភិ​បាល ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួង​មហាផ្ទៃ ផង​ទាន ៕