​រាជធានី​ភ្នំពេញ​៖ រសៀល​ថ្ងៃ​អាទិត្យ ៥​កើត ខែ​មាឃ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០២២ លោកជំទាវ​កិត្តិ​បណ្ឌិត អ៉ឹង កន្ថាផាវី ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល និង​គណបក្ស​ចុះជួយ​មូលដ្ឋាន​ខណ្ឌ​កំបូល បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សិស្ស​ជ័យលាភី​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០២០-២០២១ (​និទ្ទេស​A ដល់ E) សរុប​ចំនួន ៨៦​នាក់ មក​ពី​វិទ្យាល័យ​កំបូល និង​បឹង​ធំ ក្នុងនោះ​ក៏​មាន​ការអញ្ជើញ​ជា​គណៈអធិបតី​ចូលរួម​ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​ប្រធាន និង​ថ្នាក់ដឹកនាំ​ក្រុមការងារ​ចុះ​ជួយ​សង្កាត់​ទាំង​៧ និង​គណៈអចិន្ត្រៃយ៍ គណបក្ស​ខណ្ឌ​កំបូល និង​ចូលរួម​ពី​គណៈកម្មាធិការ​គណបក្ស​ខណ្ឌ និង​សង្កាត់​កំបូល កន្ទោក បឹង​ធំ ស្នោរ និង​ឪឡោក លោកនាយក នាយករង​វិទ្យាល័យ​កំបូល និង​បឹង​ធំ មាតាបិតា​សិស្ស និង​សិស្ស​ជ័យលាភី សរុប​ចំនួន ២៣០​នាក់ ។

​ដើម្បី​លើកទឹកចិត្ត និង​អបអរសាទរ​ដល់​សិស្ស​ជ័យលាភី​ទាំង​៨៦​នាក់ នា​ឱកាស​នោះ ÷
១-​សិស្ស​និទ្ទេស A ១​នាក់ ទទួល​បាន​ម៉ូតូ ០១​គ្រឿង កាតា​ប ១ និង​សម្ភារ​សិក្សា​មួយចំនួន
២-​សិស្ស​និទ្ទេស B ៦​នាក់ ម្នាក់ៗ ទទួល​កុំព្យួទ័រ​យួរដៃ ០១​គ្រឿង កាតា​ប ១ និង​សម្ភារ​សិក្សា​មួយចំនួន
៣-​និទ្ទេស C ដល់ E សរុប ៧៩​នាក់ ម្នាក់ៗ​ទទួលបាន កាតា​ប ១ និង​សម្ភារ​សិក្សា​មួយចំនួន និង​ថវិកា​មួយចំនួន ជូន​លោក​នាយក នាយករង​វិទ្យាល័យ​កំបូល និង​បឹង​ធំ ព្រមទាំង​មាតាបិតា​សិស្ស សរុប​ចំនួន ៦២​នាក់ ។​