​នៅ​ល្ងាច ថ្ងៃ​សៅរ៍ ៤​កើត ខែ​មាឃ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​ព្រះរាជដំណើរ​ព្រះករុណា ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា យាង​ត្រឡប់​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន បន្ទាប់ពី​ព្រះអង្គ​បាន​យាង​ចូលរួម​បើក​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​រួចរាល់ កាលពី​យប់​ថ្ងៃ​ទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០២២​។

​សូមជម្រាបថា ចិន បាន​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ការរៀបចំ​កីឡា​អូឡាំពិក​រដូវរងា​ឆ្នាំ​២០២២ ចាប់ពី​ថ្ងៃ​ទី​០៤ ដល់​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២២ ដោយ​មាន​អត្ត​ពលិក​ចូលរួម​ប្រកួ​តជិត ៣,០០០​នាក់ មកពី ៩១​ប្រទេស ដោយ​ប្រកួតប្រជែង​លើ វិញ្ញាសា ចំនួន​១៥ និង​មាន​កម្មវិធី​ប្រកួត​ចំនួន​១០៩​កម្មវិធី លើ​ប្រភេទ​កីឡា​ចំនួន ៧​ប្រភេទ​។

​ពិធី​បើក​ព្រឹត្តិការណ៍​នេះ ធ្វើឡើង ក្រោម​អធិបតីភាព​ប្រធានាធិបតី​ចិន Xi Jinping និង​មាន​ការចូលរួម​ពី​សំណាក់​មេដឹកនាំ​លើ​ពិភពលោក​ជាង ២០​រូប​ទៀត​។

​សូម​ព្រះអង្គ​ទ្រង់​ប្រកបដោយ​ព្រះ​ព​លានុភាព​ខ្លាំងក្លា ព្រះ​បញ្ញាញាណ​វាងវៃ ព្រះរាជសុខភាព​ល្អ​បរិបូណ៌ ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា ដើម្បី​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ ដល់​ប្រជានុរាស្ត្រ​គ្រប់រូប រស់នៅ​ក្នុង​សុខសន្តិភាព ត​រៀង​ទៅ​៕