(​ភ្នំពេញ​) អាហារសម្រន់ មី​ឆា ចំនួន ៤០​ប្រអប់ ជា​អំណោយ​របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង លោកជំទាវ ពេជ្រ ចន្ទ​មុន្នី អនុប្រធាន​ក្រុមប្រឹក្សាភិបាល សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច តេ​ជោ (TYDA) ផ្តល់ជូន​ដល់ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឈរជើង​នៅ​មណ្ឌល​សម្រាក​ព្យាបាល​ជំងឺ​កូវី​ដ​១៩ គោលដៅ ស្តា​ត​អូឡាំពិក នា​រសៀល​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​២០២១​។​

​សណ្តាន​ចិត្ត​ដ៏​ថ្លៃថ្លា​របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត និង លោកជំទាវ ពេជ្រ ចន្ទ​មុន្នី ដែល​បាន​ឧបត្ថម្ភ អាហារសម្រន់ មី​ឆា សម្រាប់​បន្ថែម​លើ​អាហារ​រូបត្ថ​ម្ភ​របស់​សមាជិក កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឈរជើង​តាម​មណ្ឌល​សម្រាក​ព្យាបាល​ជំងឺ​កូវី​ដ​-១៩​។​

​អាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​សម្តែង​នូវ​ការថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ឯកឧត្តម​និង​លោកជំទាវ និង សូម​គោរព​ជូនពរ​ឯកឧត្តម​និង​លោកជំទាវ សូម​ទទួលបាន​នូវ សុភមង្គល វិបុល​សុខ ជោគជ័យ​គ្រប់​ការងារ គ្រប់ពេលវេលា ព្រម​ជាមួយ​ពុទ្ធពរ​ទាំង​០៥​ប្រការ គឺ​៖ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕