(​ភ្នំពេញ​) :​នា​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ទទួល​ផ្លែ​មៀន​តា​ង៉ែ​ន សរុប​ចំនួន​៥២០​គីឡូក្រាម ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​លោកជំទាវ តៅ តឿ​ន ភរិយា សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ តាមរយៈ​ក្រុមការងារ​កងពលតូច​ដឹកជញ្ជូន​លេខ​៩៩ ដើម្បី​ចែក​ជូន​ដល់ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។​

​ជំនួស​មុខ​ឲ្យកម្លាំង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្រោម​ឱវាទ​ទាំងអស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ទឹកចិត្ត​សប្បុរស របស់ លោកជំទាវ តៅ តឿ​ន ភរិយា សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ដែល​ជានិច្ចកាល​សម្តេច​ពិជ័យ​សេនា និង​លោកជំទាវ តែងតែ​គិតគូរ​យកចិត្តទុកដាក់​ខ្ពស់ អំពី​សុខទុក្ខ​របស់​កងកម្លាំង​គ្រប់​ប្រភេទ ជាពិសេស​ឧបត្ថម្ភ​ផ្លែ​មៀ​នតា​ង៉ែ​ន ដល់​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​នាពេលនេះ​៕​