​ភ្នំពេញ​ ៖ នៅ​ថ្ងៃ​ចន្ទ ១១​កើត ខែ​កត្តិក ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​ព្រះរាជដំណើរ​យាង​និវត្តន៍​ពី​ប្រទេស​បារាំង របស់​ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ កម្ពុជា បន្ទាប់ពី​ព្រះអង្គ​បាន​យាង​ចូលរួម​ក្នុង​មហាសន្និបាត​លើក​ទី​៤១ របស់​អង្គការ​យូណេស្កូ ក្នុង​ឱកាស​ខួប​លើក​ទី​៧៥​នៃ​អង្គការ​នេះ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ប៉ារីស សាធារណរដ្ឋ​បារាំង ពី​ថ្ងៃ​ទី ១០ ដល់​ថ្ងៃ ទី ១៤ ខែវិច្ឆិកា ឆ្នាំ​២០២១ ប្រកប​ដោយ​ព្រះរាជ​ជោគជ័យ​។

​សូម​ព្រះអង្គ​ទ្រង់​ប្រកបដោយ​ព្រះ​ព​លានុភាព​ខ្លាំងក្លា ព្រះ​បញ្ញាញាណ​វាងវៃ ព្រះរាជសុខភាព​ល្អ​បរិបូណ៌ ព្រះរាជ​សកម្មភាព​ទទួលបាន​នូវ​ភាពជោគជ័យ មាន​ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា ដើម្បី​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ ដល់​ប្រជានុរាស្ត្រ​គ្រប់រូប រស់នៅ​ក្នុង​សុខសន្តិភាព ត​រៀង​ទៅ​៕