គ្រោះថ្នាក់ចរាចរណ៍អន្លុងវែងខេត្តឧត្តរមានជ័យ
រថយន្តក្រុងដឹកអ្នកដំណើរ ក្រុមហ៊ុនអ៑ូខុងបានក្រឡាប់ធ្លាក់ផ្លូវបណ្ដាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើននាក់
(ឧត្តរមានជ័យ)÷នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៥ – ៥០ នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៦៧ ចំណុចស្ពាន ស្ថិតនៅភូមិអូរតាមែង -ឃុំ- ស្រុកអន្លង់វែង ដោយរថយន្តក្រុងរបស់ ក្រុមហ៊ុនអូរខុង បានដឹកអ្នកដំណើរពេលយប់មកពីភ្នំពេញ ឆ្ពោះមកស្រុកអន្លង់វែង ដល់ចំណុចកើតហេតុ បានបើកធ្លាក់ពីលើផ្លូវចូលអូរ បណ្តាលឲ្យស្លាប់ក្មេងប្រុស ២ នាក់ និងរងរបួសធ្ងន់ស្រាល សរុបចំនួន ២២ នាក់ ។
ករណីនេះបន្ទាប់ពីទទួលព័ត៌មានបាន លោកវរសេនីយ៍ឯក ស៊ីម វណ្ណៈ អធិការនគរបាលស្រុក អន្លូងវែង បានដឹកនាំកម្លាំងចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ ជួយ អន្តរាគមន៍ យកជនរងគ្រោះទៅកាន់មន្ទីពេទ្យបង្អែកស្រុក ។