​ដើម្បី​បង្កើន​នូវ​សោភ័ណភាព​ទីក្រុង​ដែល​មាន​វ័យ​ចំណាស់​មួយ ស្ថិត​នៅ​ស្រម​តាម​តាម​បណ្ដោយ​ដង​ទន្លេមេគង្គ​នា​ភូមិភាគ​ឥ​សាន្ត​នៃ​ប្រទេស​កម្ពុជា គួរ​ជាទី​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​ឲ្យមក​លេង​កំសាន្ត និង​ឲ្យ​សាកសម​ជា​ទីក្រុង​ដែល​ធ្លាប់​ទទួលបាន​ជ័យលាភី​រំដួល​បី​ទង ក្នុង​ការប្រឡងប្រណាំង​ទីក្រុង​ស្អាត នា​ពេលកន្លងមក នឹង​ក៏​ដើម្បី​ត្រៀម​ខ្លួន​ចូល​ក្នុង​ការប្រឡងប្រណាំង​ទីក្រុង​ស្អាត​នាពេលខាងមុខ​ផង​ដែរ​នោះ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២១ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អម​ដោយ​ឯកឧត្តម លោកជំទាវ​ជា​អភិបាលរង​ខេត្ត -​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត -​អាជ្ញាធរ​ក្រុង​កំពង់ចាម -​តំណាង​ដៃគូ​អភិវឌ្ឍន៍ រួម​នឹង​មន្ត្រី​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យ​អំពី​វឌ្ឍនភាព​នៃ​ការសាងសង់ “​សួន​កុមារ​សន្តិភាព​” មាន​ទីតាំង​ស្ថិតនៅ​ទល់មុខ​សាលា​ខេត្តកំពង់ចាម ដែល​គិត​មកដល់ពេលនេះ​សម្រេចការ​សាងសង់​បាន​ប្រមាណ​ជាង​៧០% ហើយ ។​