ខេត្ត​កណ្តាល​៖ ថ្ងៃ​ពុធ ៩​រោច ខែ​ស្រាពណ៍ ឆ្នាំឆ្លូវ​ត្រី​ស័ក ពុទ្ធ​សករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១ ខែ​កញ្ញា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល និង​ភរិយា ព្រមទាំង​បុត្រ រួម​នឹង​លោក​-​លោកស្រី​ស្នងការរង លោកនាយ​ការិយាល័យ​ជំនាញ​ទាំង​៣១ លោក​អធិការនគរបាល​ទាំង​១១​ក្រុង​/​ស្រុក លោក​មេបញ្ជាការ​វរៈ​៦០៥ លោក​ប្រធាន​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ជ្រៃ​ធំ បាន​នាំ​យក​ទៀន​ព្រះវស្សា និង​ទេយ្យទាន រួម​ទាំង​បច្ច័យ ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ប្រជុំ​នទី (​ហៅ​ក្រពើ​ហា​រ​) ។​

​បច្ច័យ​ប្រគេន​រួមមាន​៖
១-​ទៀន​ព្រះវស្សា ចំនួន​០១​គូ​
២- អង្ករ ២​តោន​
៣-​ទឹក​ផ្លែឈើ ២០​កេស​
៤-​ទឹក​សុទ្ធ ៥០​កេស​
៥-​មី​ម៉ា​ម៉ា ៥០​កេស​
៦-​ត្រីខកំប៉ុង ០២​កេស​ធំ​
៧-​ទឹក​ស៊ី​អ៉ីវ ២០​យួរ​
៨-​ទឹកត្រី ១០​យួរ​
៩- ម៉ាស ០២​កេស​ធំ​
១០-​ថវិកា​៨,០០០,០០០ រៀល សរុប​ការចំណាយ​ទាំងអស់​ចំនួន​១៦,៣៤០,០០០​រៀល​។​