ក្នុង​នាម​រដ្ឋបាល​ខណ្ឌ​ដូនពេញ និង ក្នុងនាម គណៈកម្មាធិការ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខណ្ឌដូនពេញ យើងខ្ញុំ សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​បាន​ឧបត្ថម្ភ​គ្រឿងឧបភោគ​បរិភោគ និង ថវិកា តាមរយៈ ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ចែកជូន​ដល់​កម្លាំង​ប្រជា​ការពារ​ខណ្ឌ និង សង្កាត់​ទាំង​១១ ដើម្បី​ជាកា​លើកទឹកចិត្ត​ដល់​កងកម្លាំង​យើង ដែល​បាន​ខិតខំ​ប្រឹងប្រែង​ចូលរួម​សហការ​បំពេញ​ការងារ​យ៉ាង​សកម្ម​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ជម្ងឺ​កូវី​១៩ កន្លងមក និង​ការងា​ររ​បៀ​ចំ​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​ក្នុង​មូលដ្ឋាន​ខណ្ឌ ។​

​ក្នុង​នោះ​ផង​ដែរ លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​ធ្វើ​ការចែកជូន​ដល់​តំណាង​ប្រជា​ការពារ​ខណ្ឌ និង​សង្កាត់​ទាំង​១១ សរុប​ចំនួន ១៩០​នាក់​/​ប្រអប់ ។ ដែល​គ្រឿងឧបភោគ​បរិ​គោគ បាន​ប្រគល់​ជូន​កម្លាំង​យើង​នា​ឱកាស​នេះ គឺ​ម្នាក់ៗ​ទទួលបាន ៖ មី​ជាតិ ចំនួន ០១​កេស​, ត្រីខ ០១​យួរ​, ទឹកដោះគោ​ខាប់ ០៤​កំប៉ុង​, ថ្នាំ​ដុះធ្មេញ ០១, ច្រាស់​ដុសធ្មេញ​០១, សាប៊ូដុំ ០១​ដុំ និង ថវិកា​ចំនួន ២០,០០០​រៀល ។​

​ជំនួស​មុខ​ឲ្យកម្លាំង​យើង យើងខ្ញុំ​ទាំងអស់គ្នា សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិ​សិទ្ធ​ក្នុង​លោក​ជួយ​ប្រសិទ្ធពរ​ជ័យ សព្ទ​សាធុការ និង​សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​លោកជំទាវ ព្រមទាំង​កូនៗ​ជាទី​ស្រលាញ់ និង​ក្រុមគ្រួសារ ស​.​ស​.​យ​.​ក ជាទី​ស្រលាញ់ សូម​ជួប​តែ​សុភមង្គល វិបុល​សុខ​គ្រប់ប្រការ ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច ក្នុង​ការចូលរួម​អភិវឌ្ឍន៍​ជា​មួយ​រាជរដ្ឋាភិបាល និង​បាន​នូវ​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕