នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០២០ ឯកឧត្តម នៃ ចារី អភិបាលរង​ខេត្ត​កណ្ដាល និង​ជា​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​សង្កាត់​កំពង់​សំណាញ់ បាន​ចុះ​សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ១១៣ គ្រួសារ ដែល​ស្ថិត​ក្នុង​សង្កាត់​កំពង់​សំណាញ់ ដែល​មាន​ជីវភាព​ក្រីក្រ និង​កំពុង​ជួបប្រទះ​នឹង​វិបត្តិ​នៃ​ការឆ្លង​រាតត្បាត នៃ​ជំងឺ​កូវី​ដ​-១៩ ។

​អំណោយ​ដែល​ឯកឧត្តម បាន​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ចំនួន ១១៣​គ្រួសារ ក្នុង​មួយ​គ្រួសារ រួមមាន អង្ករ ១០​គីឡូក្រាម មី ១​កេស សាប៊ូ ១​កញ្ចប់ ម៉ាស ២​ដុំ ត្រីខ ១​យួ ជែល​លាងដៃ ១​ដប ដែល​កំពុង​ជួប​ការលំបាក​ខ្វះខាត ដែល​ចាត់​ចូល​ជា​ប្រភេទ ក្រ​១ ក្រ​២ និង​ក្រ​ជាក់ស្តែង ដើម្បី​យក​ទៅ​ដោះស្រាយ​ជីវភាព​បាន​មួយរយៈ ។​

​នា​ឱកាស​នេះ​ដែរ ឯកឧត្តម បាន​ផ្តាំផ្ញើ​ដល់​មន្ត្រី នៃ​សង្កាត់​កំពង់​សំណាញ់ ត្រូវ​បន្ត​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ សុខភាព អនាម័យ ជៀស​ឱ្យ​បាន​ពី​ការឆ្លង​ជំងឺ​កូវី​ដ​-១៩ និង​សូម​បន្ត​ផ្សព្វផ្សាយ​ពី​បញ្ហា​ជំងឺ​កូ​វិដ​-១៩ ជូន​ដល់​ប្រជាពលរដ្ឋ​របស់​យើង​នៅក្នុង​មូលដ្ឋាន ឱ្យ​ពួកគាត់​មាន​ការយល់ដឹង​កាន់តែច្បាស់ និង​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​។​

​យោងតាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រី្ត និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​ដាក់បទបញ្ជា​នេះ​ដល់ អាជ្ញាធរ គ្រប់ ជាន់ថ្នាក់ ត្រូវតែ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ សុខទុក្ខ របស់​ប្រជាពលរដ្ឋ​យើង ដែល​កំពុង ជួប​ការលំបាក មាន​ជីវភាព​ខ្វះខាត ៕