​កាលនា​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០២១ ឯកឧត្តម ស៊ូ​នី វង្ស​វិសិដ្ឋ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ក្រសួង​ព័ត៌មាន និង​សហការី ដែល​ជា​ថ្នាក់ដឹកនាំ​និង​មន្ត្រី​យុវជន​ក្រសួង​ព័ត៌មាន បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ ទៅ​ប្រគល់ជូន​លោកតា ទេព សុខ អាយុ​៨២​ឆ្នាំ ដែល​កំពុង​រស់នៅ​តែម្នាក់ឯង​ក្នុង​ជរាភាព ក្នុង​ភូមិខ​១ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌប្ញស្សីកែវ រាជធានី​ភ្នំពេញ​។

​អំណោយ​រួមមាន​៖ ថវិកា​ចំនួន ២,០០០,០០០​រៀល អង្ករ​៧៥​គីឡូក្រាម មី​៣​កេស តែ​២​កញ្ចប់ ទឹកដោះគោ​ខាប់​៦​កំប៉ុង ត្រីខ​១​យួរ អំបិល​១​គីឡូក្រាម ស្កសរ​១​គីឡូក្រាម ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ សាប៊ូ​បោក​ខោអាវ​១៦​គីឡូក្រាម ពង​ទា​៣០​គ្រាប់ បំពង់​ដាំទឹក​ខ្សែភ្លើង​១ ឆ្នាំង​ដាំបាយ​អគ្គិសនី​១ កង្ហារ​១​តូច រ៉ូឡូ​ខ្សែរ​ភ្លើង​១ មុង​១ ភួយ​១ ខ្នើយ​និង​ខ្នើយ​អោប (​ស្រោម​ខ្នើយ​)១ កន្ទេល​២ ក្រ​ម៉ា​ធំ​២ ម៉ាស​១០​ប្រអប់ អាល់​កុល​១០​លីត្រ ដប​ដាក់​អាល់កុល​តូច​ល្មម​២ ទឹក​សុទ្ធ​២​កេះ ពូក​ថ្មី​១​។​

​ក្នុងឱកាស​នោះ​ដែរ លោកតា ទេព សុខ បាន​ថ្លែង​នូវ​ការគោរព​អរគុណ ឯកឧត្តម​រដ្ឋមន្ត្រី និង​លោកជំទាវ យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ទឹកចិត្ត​សប្បុរស​ដ៏​ថ្លៃថ្លា​ក្នុង​ការផ្តល់​អំណោយ​ជា​ថវិការ​និង​សម្ភារៈ​ប្រើប្រាស់​ដល់​លោកតា ហើយ​លោកតា​បាន​បួងសួង​ដល់​វត្ថុ​ស័ក្តសិទ្ធិ​ទាំងអស់ និង​ទេវតា សូម​តាម​បីបាច់​ប្រោស​ប្រទាន​ពរជ័យ ជូន​ឯកឧត្តម​រដ្ឋមន្ត្រី និង​លោកជំទាវ ព្រមទាំង​ក្រុមគ្រួសារ សុខភាព​ល្អ អាយុ​យឺនយូរ មាន​សេចក្តីសុខ​សុភមង្គល ជោគជ័យ និង​ប្រកបដោយ​ពុទ្ធពរ​គ្រប់ប្រការ ៕